新闻
更多
2026
08-20
និស្សិតជ័យលាភីអាហារូបករណ៍ ចូលជួបសម្តែងការគួរសម ជម្រាបលា និងសុំអនុសាសន៍ក្រោមអធិបតីភាព ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា
អបអរសាទរនិស្សិតជ័យលាភីអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសចិន ចូលជួបសម្តែងការគួរសម ជម្រាបលា និងសុំអនុសាសន៍ណែនាំ មុនពេលធ្វើដំណើរទៅប្រទេសចិន នៅដើមខែកញ្ញា ខាងមុននេះ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជា ជាមួយសភាប្រឹក្សានយោបាយប្រជាជនចិន វិមាន៧មករា ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦
2026
07-11
ឯកឧត្តម អ៊ុំ វុទ្ធទី បានអញ្ជើញចូលរួមក្នុង «កិច្ចប្រជុំវេទិកាផ្លាស់ប្តូរកម្ពុជា-ចិន និងសិក្ខាសាលាសមាហរណកម្មឧស្សាហកម្ម-អប់រំ ស្តីពីកិច្ចសហប្រតិបត្តិការវេជ្ជសាស្ត្រ សុខភាព ថែទាំ និងការអប់រំ»
ពង្រឹងកិច្ចសហប្រតិបត្តិការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈវេជ្ជសាស្ត្រ កម្ពុជា-ចិន​(ទីក្រុងថៃចូ, ប្រទេសចិន)៖ នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ វុទ្ធទី ជំនួយការសម្តេចតេជោ ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន បានអញ្ជើញចូលរួមក្នុង «កិច្ចប្រជុំវេទិកាផ្លាស់ប្តូរកម្ពុជា-ចិន និងសិក្ខាសាលាសមាហរណកម្មឧស្សាហកម្ម-អប់រំ ស្តីពីកិច្ចសហប្រតិបត្តិការវេជ្ជសាស្ត្រ សុខភាព ថែទាំ និងការអប់រំ» (Sino-Cambodia Exchange Forum and Industry-Education Integration Seminar on Medical, Health, Wellness and Education Cooperation) នៅវិទ្យាស្ថានបច្ចេកវិទ្យា និងវិជ្ជាជីវៈថៃចូ (Taizhou Vocational and Technical College) ខេត្តជឺជាំង ប្រទេសចិន។​ក្នុងឱកាសនោះ ក្នុងនាមប្រធានសមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន ឯកឧត្តម អ៊ុ វុទ្ធទី បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយវិទ្យាស្ថាន Taizhou Vocational and Technical College ដើម្បីជំរុញ និងបើកឱកាសឱ្យនិស្សិតកម្ពុជាបានមកបន្តការសិក្សាលើជំនាញឱសថសាស្ត្រ (Pharmacy) និងថែទាំវេជ្ជសាស្ត្រ (Nursing)។​កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូលរួមពី៖ ​​ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (UHS), លោកស្រីសាស្ត្រាចារ្យ Guo Wuyan អនុប្រធានវិទ្យាស្ថាន Taizhou Vocational and Technical College, តំណាងមន្ទីរការបរទេសក្រងថៃចូរ,តំណាងមន្ទីរអប់រំក្រុងថៃចូរ, តំណាងសាកលវិទ្យាល័យអន្តរជាតិ (IU)​ព្រមទាំងសាស្ត្រាចារ្យជំនាញ និងតំណាងក្រុមហ៊ុនជាច្រើនរូប។​កិច្ចសហប្រតិបត្តិការនេះ គឺជាជំហានថ្មីមួយទៀតក្នុងការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសុខាភិបាលដល់យុវជនកម្ពុជា ស្របតាមចំណងមិត្តភាពដែកថែប កម្ពុជា-ចិន៕
2026
07-11
ឯកឧត្តម អ៊ុំ វុទ្ធទី បានអញ្ជើញចូលរួមជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុង កិច្ចប្រជុំជំរុញស្តង់ដារជំនាញថែទាំសុខភាព និងវេជ្ជសាស្ត្រ នៃវិទ្យាស្ថានបច្ចេកវិទ្យាវិស្វកម្មក្រៅប្រទេសកម្ពុជា-ចិន ឆ្នាំ២០២៦
ពង្រឹងកិច្ចសហប្រតិបត្តិការអប់រំ និងបណ្តុះបណ្តាលជំនាញវេជ្ជសាស្ត្រ កម្ពុជា-ចិន========= (ទីក្រុងវិនចូ, ប្រទេសចិន)៖ នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ វុទ្ធទី ជំនួយការសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន បានអញ្ជើញចូលរួមជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុង «កិច្ចប្រជុំជំរុញស្តង់ដារជំនាញថែទាំសុខភាព និងវេជ្ជសាស្ត្រ នៃវិទ្យាស្ថានបច្ចេកវិទ្យាវិស្វកម្មក្រៅប្រទេសកម្ពុជា-ចិន ឆ្នាំ២០២៦» ដែលរៀបចំឡើងដោយវិទ្យាស្ថានពហុបច្ចេកវិទ្យា Zhejiang Dongfang Polytechnic នៅទីក្រុងវិនចូ ខេត្តជឺជាំង សាធារណរដ្ឋប្រជាមានិតចិន។​ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងតំណាងស្ថាប័នអប់រំ-សុខាភិបាលនៃប្រទេសទាំងពីររួមមាន៖​លោក TONG WENYUAN លេខាគណៈកម្មាធិការបក្សនៃវិទ្យាស្ថានពហុបច្ចេកវិទ្យា Zhejiang Dongfang Polytechnic, ​លោក Huang Hua អគ្គនាយករងនៃមន្ទីរអប់រំក្រុងវិនចូ, ​ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (UHS) និង​លោក វូច ពិសិដ្ឋ តំណាងសាកលវិទ្យាល័យអន្តរជាតិ (IU)​ព្រមទាំងមានការចូលរួមពី សាស្រ្តាចារ្យជំនាញវេជ្ជសាស្រ្ត តំណាងក្រុមហ៊ុន និងតំណាងសមាគមពាណិជ្ជកម្មខេត្តសានតុងប្រចាំកម្ពុជា យ៉ាងច្រើនកុះករផងដែរ។​ក្នុងឱកាសដ៏មានអត្ថន័យនោះ ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ត្រូវបានធ្វើឡើងរវាង សមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន និង វិទ្យាស្ថានពហុបច្ចេកវិទ្យា Zhejiang Dongfang Polytechnic ក្នុងគោលបំណងរួមគ្នាជំរុញ គាំទ្រ និងបើកឱកាសឱ្យនិស្សិតកម្ពុជាបានមកបន្តការសិក្សាលើជំនាញវេជ្ជសាស្ត្រ និងថែទាំសុខភាពនៅប្រទេសចិនឱ្យកាន់តែច្រើនឡើង។​កិច្ចសហប្រតិបត្តិការនិងការជំរុញស្តង់ដាររួមគ្នានេះ គឺជាជំហានគន្លឹះថ្មីមួយទៀតក្នុងការលើកកម្ពស់គុណភាពធនធានមនុស្សក្នុងវិស័យសុខាភិបាលនៅកម្ពុជា ស្របតាមស្មារតីនៃចំណងមិត្តភាពដែកថែប និងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី។
2026
07-02
ឯកឧត្តម អ៊ុំ វុទ្ធទី ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិត បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Lu Xiaoxia នាយកផ្នែកធនធានមនុស្សនៃក្រុមហ៊ុន SAILUN។
នៅរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ វុទ្ធទី ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិត បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Lu Xiaoxia នាយកផ្នែកធនធានមនុស្សនៃក្រុមហ៊ុន SAILUN។កិច្ចពិភាក្សានេះផ្តោតលើគោលបំណងសំខាន់ៗដូចខាងក្រោម៖- តម្រូវការធនធានមនុស្ស៖ ក្រុមហ៊ុន SAILUN បានបង្ហាញពីតម្រូវការចាំបាច់ក្នុងការជ្រើសរើសបុគ្គលិកដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងនានាក្នុងក្រុមហ៊ុន។- កិច្ចសហប្រតិបត្តិការ៖ ក្រុមហ៊ុនបានស្នើសុំកិច្ចសហការជាមួយសមាគមនិស្សិត ដើម្បីផ្សព្វផ្សាយ និងណែនាំនិស្សិតកម្ពុជាដែលទើបបញ្ចប់ការសិក្សាពីប្រទេសចិន ឱ្យមកដាក់ពាក្យការងារនៅក្រុមហ៊ុន។ឯកឧត្តម បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគំនិតផ្តួចផ្តើមនេះ ដោយចាត់ទុកថាជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតឱកាសការងារ និងជួយដល់និស្សិតដែលទើបបញ្ចប់ការសិក្សាថ្មីៗឱ្យទទួលបានការងារសមស្របនឹងជំនាញដែលពួកគេបានរៀនសូត្រពីប្រទេសចិន។
2026
07-02
សិស្សថ្នាក់ទី១២ ចំនួន៣៧៣ នាក់ នៅវិទ្យាល័យ ហ៊ុន សែន ត្រពាំងឫស្សី ទទួលការតម្រង់ទិសអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន
សិស្សថ្នាក់ទី១២ ចំនួន៣៧៣ នាក់ នៅវិទ្យាល័យ ហ៊ុន សែន ត្រពាំងឫស្សី ទទួលការតម្រង់ទិសអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន[ខេត្តត្បូងឃ្មុំ] ៖ នារសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ វិទ្យាល័យ ហ៊ុន សែន ត្រពាំងឫស្សី បានរៀបចំកម្មវិធី «ចុះតម្រង់ទិស លើកទឹកចិត្ត និងផ្សព្វផ្សាយអាហារូបករណ៍ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅសាធារណរដ្ឋប្រជាមានិតចិន» ជូនដល់សិស្សានុសិស្សថ្នាក់ទី១២ សរុប ៣៧៣នាក់ ដើម្បីត្រៀមលក្ខណៈសម្បត្តិសម្រាប់ការប្រឡងបាក់ឌុបក្នុងខែសីហា ឆ្នាំ២០២៦ ខាងមុខ។កម្មវិធីនេះប្រារព្ធឡើងតបតាមការអញ្ជើញរបស់ លោក ឃឹម សុខុម នាយកវិទ្យាល័យ ដោយមានកិត្តិយសខ្ពង់ខ្ពស់ពី ឯកឧត្តម អ៊ុំ វុទ្ធទី ជំនួយការសម្តេចតេជោប្រធានព្រឹទ្ធសភា និងជាស្ថាបនិក/ប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC) អញ្ជើញជាវាក្មិនកិត្តិយស រួមជាមួយ លោក អ៊ុង ស៊ីមថៃហួរ ប្រធានសមាគមអាណត្តិទី១០ ព្រមទាំងសហការី។ខ្លឹមសារសំខាន់ៗនៃកម្មវិធី៖ការតម្រង់ទិស និងឱកាស៖ ឯកឧត្តម អ៊ុំ វុទ្ធទី បានចែករំលែកពីនីតិវិធីស្នើសុំអាហារូបករណ៍ ការជ្រើសរើសជំនាញឱ្យស្របតាមទីផ្សារពលកម្ម និងបទពិសោធន៍រស់នៅ-សិក្សានៅចិន ក្រោមក្របខណ្ឌមិត្តភាពដែកថែបកម្ពុជា-ចិន។ការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ៖ ឯកឧត្តមបានរំលេចពីការផ្តល់អាទិភាពខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការបណ្តុះបណ្តាលសមត្ថភាពយុវជនទាំងផ្នែកសង្គម និងវិទ្យាសាស្ត្រ។ការគាំទ្រពីសមាគម៖ លោក អ៊ុង ស៊ីមថៃហួរ បានបង្ហាញពីតួនាទីរបស់សមាគមក្នុងការជួយសម្របសម្រួល និងមើលថែទាំនិស្សិតកម្ពុជាឱ្យទទួលបានជោគជ័យក្នុងការសិក្សានៅប្រទេសចិន។ការចែករំលែកពីជ័យលាភីផ្ទាល់៖ កញ្ញា សេង សារានី អតីតសិស្សនៃវិទ្យាល័យហ៊ុនសែនត្រពាំងឫស្សី និងជាបេក្ខជនជ័យលាភីអាហារូបករណ៍រដ្ឋចិន (តាមរយៈក្រសួងអប់រំ) បានចូលរួមចែករំលែកបទពិសោធន៍ជាក់ស្តែងក្នុងការត្រៀមខ្លួន និងប្រឡងជាប់អាហារូបករណ៍។លោក ឃឹម សុខុម នាយកវិទ្យាល័យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំសមាគម ដែលបាននាំយកឱកាសដ៏មានតម្លៃនេះមកចែករំលែកដល់មូលដ្ឋាន។ កម្មវិធីបានបញ្ចប់ទៅក្នុងបរិយាកាសស្និទ្ធស្នាល និងទទួលបានផ្លែផ្កាយ៉ាងត្រចះត្រចង់ ដោយសិស្សានុសិស្សទាំង ៣៧៣នាក់ បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការកំណត់គោលដៅជីវិត និងបន្តការសិក្សានៅក្រៅប្រទេស ដើម្បីនាំយកចំណេះដឹងមកអភិវឌ្ឍន៍មាតុភូមិវិញ។ ឆ្លៀងក្នុងឱកាសនេះ លោកប្រធានក្រុមប្រឹក្សាភិបាល បានឧបត្ថម្ភថវិកាមួយចំនួន ដើម្បីទ្រទ្រង់បរិស្ថានក្នុងវិទ្យាល័យផងដែរ៕
2026
07-02
ខេត្តឧត្តរមានជ័យ ​នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់ លោក គី ចន្ទី នាយកវិទ្យាល័យតេជោសែនសំរោង, ឯកឧត្តម អ៊ុំ វុទ្ធទី ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងជាជំនួយការសម្តេចតេជោប្រធានព្រឹទ្ធសភា និងសហការី បានផ្តល់កិត្តិយសអញ្ជើញចុះរៀបចំកម្មវិធីតម្រង់ទិស លើកទឹកចិត្ត និងផ្សព្វផ្សាយអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសចិន ជូនដល់ប្អូនៗសិស្សានុសិស្សថ្នាក់ទី១២ ប្រមាណ ១២០នាក់ នៅក្នុងវិទ្យាល័យផ្ទាល់។
ខេត្តឧត្តរមានជ័យ ​នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់ លោក គី ចន្ទី នាយកវិទ្យាល័យតេជោសែនសំរោង, ឯកឧត្តម អ៊ុំ វុទ្ធទី ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងជាជំនួយការសម្តេចតេជោប្រធានព្រឹទ្ធសភា និងសហការី បានផ្តល់កិត្តិយសអញ្ជើញចុះរៀបចំកម្មវិធីតម្រង់ទិស លើកទឹកចិត្ត និងផ្សព្វផ្សាយអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសចិន ជូនដល់ប្អូនៗសិស្សានុសិស្សថ្នាក់ទី១២ ប្រមាណ ១២០នាក់ នៅក្នុងវិទ្យាល័យផ្ទាល់។ ​«ការវិនិយោគលើចំណេះដឹង គឺជាការបើកទ្វារឆ្ពោះទៅរកភាពជោគជ័យ»​នៅក្នុងកម្មវិធីដ៏មានអត្ថន័យនេះ ប្អូនៗសិស្សានុសិស្សក៏បានស្តាប់ការចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនយ៉ាងស៊ីជម្រៅ អំពីគន្លឹះនៃការត្រៀមខ្លួនប្រឡង និងដំណើរការស្នើសុំអាហារូបករណ៍ពីបេក្ខជនជ័យលាភីឆ្នើមចំនួន ២រូប រួមមាន៖​លោក នុត ធួនថារ័តន៍ (អតីតសិស្សវិទ្យាល័យតេជោសែនសំរោង និងជាបេក្ខជនជ័យលាភី ទទួលបានអាហារូបករណ៍ CSCថ្នាក់បរិញ្ញាបត្រពីក្រសួងអប់រំ យុវជន និងកីឡា)​កញ្ញា រីន មួយលៀង (បេក្ខជនជ័យលាភី ទទួលបានអាហារូបករណ៍CSC ថ្នាក់បរិញ្ញាបត្ររបស់ ស.ស.យ.ក)​តាមរយៈកម្មវិធីនេះ ប្អូនៗសិស្សានុសិស្សទទួលបានទាំងចំណេះដឹង ព័ត៌មានអាហារូបករណ៍ និងកម្លាំងចិត្ត ក្នុងការដើរតាមក្តីស្រមៃរបស់ខ្លួន ដើម្បីត្រៀមខ្លួនក្លាយជាទំពាំងស្នងឫស្សីដ៏រឹងមាំសម្រាប់ប្រទេសជាតិ។ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមប្រធាន ផ្តាំផ្ញើជូនប្អូនៗសិស្សានុសិស្ស ត្រូវពង្រឹងឆន្ទះ ខិតខំការសិក្សា ដើម្បីត្រៀមខ្លួនជានិស្សិតអាហារូបករណ៍។ ជាមួយគ្នានេះ ឯកឧត្តមប្រធាន បានឧបត្ថម្ភថវិកាមួយចំនួន ដើម្បីគាំទ្រដល់បរិស្ថានវិទ្យាល័យផងដែរ។
2026
07-02
ឯកឧត្តម អ៊ុំ វុទ្ធទី អញ្ជើញជាអធិបតីក្នុងកម្មវិធីតម្រង់ទិស លើកទឹកចិត្ត និងផ្សព្វផ្សាយអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសចិន ជូនដល់សិស្សានុសិស្សវិទ្យាល័យហ៊ុនសែនឧត្តរមានជ័យ
ឯកឧត្តម អ៊ុំ វុទ្ធទី អញ្ជើញជាអធិបតីក្នុងកម្មវិធីតម្រង់ទិស លើកទឹកចិត្ត និងផ្សព្វផ្សាយអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសចិន ជូនដល់សិស្សានុសិស្សវិទ្យាល័យហ៊ុនសែនឧត្តរមានជ័យ។​ខេត្តឧត្តរមានជ័យ៖ នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់ លោក អៃ សុគន្ធ នាយកវិទ្យាល័យហ៊ុនសែនឧត្តរមានជ័យ, ឯកឧត្តម អ៊ុ វុទ្ធទី ប្រធានក្រុមប្រឹក្សាភិបាលសមាគម និងជាជំនួយការសម្តេចតេជោប្រធានព្រឹទ្ធសភា ព្រមទាំងសហការី បានអញ្ជើញចុះរៀបចំកម្មវិធីតម្រង់ទិស លើកទឹកចិត្ត និងផ្សព្វផ្សាយអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសចិន ជូនដល់សិស្សានុសិស្សថ្នាក់ទី១២ ចំនួន ៣៧២នាក់។​ក្នុងកម្មវិធីដ៏មានសារៈសំខាន់នេះ ប្អូនៗសិស្សានុសិស្សទទួលបាននូវ៖​ការចែករំលែកបទពិសោធន៍ស៊ីជម្រៅ៖ គន្លឹះនៃការត្រៀមខ្លួនប្រឡង និងដំណើរការស្នើសុំអាហារូបករណ៍រដ្ឋាភិបាលចិន (CSC) ពីបេក្ខជនជ័យលាភីឆ្នើម ២រូប គឺ៖១. ​លោក នុត ធួនថារ័តន៍ (ជ័យលាភីថ្នាក់បរិញ្ញាបត្រ តាមរយៈក្រសួងអប់រំ យុវជន និងកីឡា)២. ​កញ្ញា រីន មួយលៀង (ជ័យលាភីថ្នាក់បរិញ្ញាបត្រ តាមរយៈ ស.ស.យ.ក)​មានប្រសាសន៍ផ្ដាំផ្ញើក្នុងឱកាសនោះដែរ ឯកឧត្តមប្រធាន បានលើកទឹកចិត្តឱ្យប្អូនៗពង្រឹងឆន្ទៈ និងខិតខំសិក្សារៀនសូត្រដើម្បីត្រៀមខ្លួនជានិស្សិតអាហារូបករណ៍នាពេលខាងមុខ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានឧបត្ថម្ភថវិកាមួយចំនួន ដើម្បីចូលរួមគាំទ្រដល់បរិស្ថានរបស់វិទ្យាល័យផងដែរ។
2026
05-31
ដំណើរទស្សនកិច្ច និងពិភាក្សាការងារ ដើម្បីស្វែងរកឱកាសការងារ ជូននិស្សិតបញ្ចប់ការសិក្សាពីប្រទេសចិន
ដំណើរទស្សនកិច្ច និងពិភាក្សាការងារ ដើម្បីស្វែងរកឱកាសការងារ ជូននិស្សិតបញ្ចប់ការសិក្សាពីប្រទេសចិន================​នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុ វុទ្ធទី ប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន និងជាប្រធានសមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន ព្រមទាំងជាជំនួយការសម្តេចតេជោ បានដឹកនាំគណៈប្រតិភូសមាគម អញ្ជើញទៅទស្សនកិច្ច និងពិភាក្សាការងារ នៅក្រុមហ៊ុន រោងចក្រ UP Aluminum (顶峰铝业制造(柬埔寨)有限公司) ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តកំពង់ចាម។​ជំនួបពិភាក្សាការងារនេះ ធ្វើឡើងក្នុងគោលបំណងយ៉ាងសំខាន់ក្នុងការស្វែងយល់ពីសង្វាក់ផលិតកម្ម ក៏ដូចជាផ្សព្វផ្សាយ និងបង្កើតឱកាសការងារល្អៗ ជូនដល់ប្អូនៗនិស្សិតកម្ពុជាដែលបានបញ្ចប់ការសិក្សាពីសាធារណរដ្ឋប្រជាមានិតចិន ឱ្យស្របទៅនឹងជំនាញ និងសក្តានុពលរបស់ពួកគេ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។​ជាលទ្ធផលគួរឱ្យត្រេកអរ ក្រុមហ៊ុនបានបង្ហាញពីតម្រូវការកម្លាំងពលកម្មជំនាញ និងផ្តល់ជូននូវកម្រិតប្រាក់បៀវត្សរ៍យ៉ាងខ្ពស់ ទៅតាមប្រភេទមុខតំណែងដូចខាងក្រោម៖​🎯 ១. ប្រភេទមុខតំណែងអាជីវកម្មស្នូល (Core Business Positions)៖​គ្របដណ្តប់លើវិស័យស្នូលចំនួនបួន៖ ពាណិជ្ជកម្មអន្តរជាតិ ការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ខ្សែសង្វាក់ផ្គត់ផ្គង់ និងប្រតិបត្តិការផលិតកម្ម (រួមទាំងមុខតំណែងរងដូចជា ការលក់ និងវិស្វកម្មដំណើរការ)។​🎯 ២. មុខតំណែងមុខងារទូលំទូលាយ (Comprehensive Functional Positions)៖​រួមបញ្ចូលទាំងផ្នែកមុខងារសំខាន់ៗចំនួនបី៖ ការគ្រប់គ្រងទូលំទូលាយ ហិរញ្ញវត្ថុ និងបច្ចេកវិទ្យាព័ត៌មាន (IT) (រួមទាំងមុខតំណែងរងដូចជា ធនធានមនុស្ស រដ្ឋបាល និងទំនាក់ទំនងរដ្ឋាភិបាល)។​💰 កម្រិតប្រាក់បៀវត្សរ៍ដែលផ្តល់ជូន៖​🎓 ថ្នាក់បរិញ្ញាបត្រ៖ 800$ - 1,200$​🎓 ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់៖ 1,000$ - 1,500$​🎓 ថ្នាក់បណ្ឌិត៖ 1,500$ - 2,000$✍️ក្រុមហ៊ុន ក៏មានផ្តល់ការស្នាក់នៅ និងអាហារ ព្រមទាំងការបណ្តុះបណ្តាលបន្ថែមជូនបុគ្គលិកផងដែរ។
协会概况
柬埔寨驻中国学生会是由吴天(UM VUTY)先生于2017年5月11日创立,并获得了柬埔寨驻中国大使馆以及柬埔寨外交与国际合作部的认证。过去,学生会曾获得柬埔寨参议院主席洪森亲王、柬埔寨人民党副主席赛冲亲王以及柬埔寨商会等的捐助,以支持学生会的各项活动。截至2023-2024学年,有1067名柬埔寨留学生在中国的26个省市、100多所大学学习和生活。其中有1名博士后、23名博士研究生、252名硕士研究生、687名本科生以及104名进修语言的柬埔寨学生。在一千多名柬埔寨留学生中,有31.95%选择就读经济类与管理类专业、21.46%选择就读工程类专业、23.61%选择就读医学类专业、6.46%选择就读法律与政治类专业、7.12%就读语言与文化类专业,以及9.37%选择其他专业。
吴天 个人基本信息 姓名:UM VUTY(吴天) 性别:男 出生年月:1988年7月7日 民族:高棉族 国籍:柬埔寨 所在城市:金边 籍贯:磅湛省 参加工作的时间:2011年11月21日 学历学位:硕士学位 毕业院校及专业:中国地质大学,应⽤经济学硕士 现任职务:2024-2030年,柬埔寨王国参议院主席洪森茶王助理 主要社会职务: 柬埔寨北中⽂学生会创始⼈及董事会会⻓ 柬中青年关系协会会⻓ 通讯地址:金边,柬埔寨 个人简介(主要学习、工作经历) 教育背景: 2007-2011年:于柬埔寨皇家法律经济大学获公共管理学士学位 2010-2011年:在柬埔寨皇家行政学院参加公务员培训(Kramarkar) 2013-2014年:在中国地质大学读中级中文课程 2014-2018年:在中国地质大学获得矿物资源经济学硕士学位 2017-2024年:在中国地质大学修读高级中文课程 职业背景: 2013-2015年:中国北京柬埔寨学生协调员 2016-2017年:中国北京柬埔寨学生主席 2017-2018年:柬埔寨驻中国学生会(ACSC)首任会长 2018-2021年:柬埔寨驻中国学生会创始人及名誉会长 2021年:柬中友好青年志愿医生负责人(参与金边新冠疫苗从首剂到第三剂加强针接种工作) 2022年至今:柬埔寨北中⽂学生会创始⼈及理事会会⻓ 2022年至今:柬埔寨驻中国学生会创始人和理事会会长 2023年至今:柬中青年关系协会会长 2023-2024年:柬埔寨王国参议院前主席赛冲的前助理(第四任期期间) 主要成就和社会影响 我的职业生涯体现了奉献精神、领导能力以及对促进柬中关系的坚定承诺。从2013年担任北京的柬埔寨学生协调员开始,到2016年迅速普开为主席,我领导开悉了多项活动,以提升柬埔寨学生的学术和文化体验。后来,我担任了柬埔寨在华学生协会的首任会长,之后又成为该协会的创始人和名誉会长。在新冠疫情期间,我在金边的疫苗接种工作中发挥了关键作用。目前,我担任柬埔寨在华学生协会奖学金委员会负责人和董事会主席,同时还担任柬中青年关系协会会长。我的职业生涯通过教育和文化交流显著加强了柬中关系,并对许多人的生活产生了积极影响。
奖学金
协会概况
组织结构
预约
校友
校友新闻
更多
2023年学生会与柬埔寨教育、青年及体育部合作赴华留学奖学金宣传会活动
Assist Cambodian new students in applying for study visas in 2023
第八届学生会骨干合影
中柬友好青年医生志愿团接种疫苗活动
2024年学生会与柬埔寨教育、青年及体育部合作赴华留学奖学金宣传会活动
校友风采
更多
Hor Reaksmey
Sou Sithkun
Nhel Soviet
就业与工作
信息化管理部助理总经理
30-50k
5-10年 本科 2025-01-15 09:14:37
China State Construction Engineering Corporation
建筑与房地产·10000人以上
柬埔寨,戈公
弹性工作时间
股权激励
调薪机制
健康检查
交通补贴
Equity Derivative Trader
50k
3-5年 硕士 2025-01-15 09:14:36
China International Capital Corporation Limited (CICC, 601995.SH, 3908.HK)
金融·10000人以上
中国,上海市
远程办公
带薪假期
年终奖金
调薪机制
健康检查
交通补贴
【REDstar】Alignment算法工程师
30-45K
应届生 硕士 2025-01-22 13:34:17
Xiaohongshu 小红书
软件开发·1000-9999人
中国,上海市
五险一金
额外保险
远程办公
免费零食与饮料
【REDstar】大模型压缩/推理/训练方向-AI平台
30-45K
应届生 本科 2025-01-22 13:35:49
Xiaohongshu 小红书
软件开发·1000-9999人
中国,上海市
五险一金
额外保险
远程办公
免费零食与饮料
未来星-运动规划算法工程师-自动驾驶
30-50K
应届生 本科 2025-01-22 13:50:35
Xiaomi
软件开发·10000人以上
中国,北京市
五险一金
额外保险
弹性工作时间
远程办公
免费零食与饮料
员工休息室
带薪假期
资深C++客户端开发工程师-办公协同套件
40-60K
5-10年 硕士 2025-01-22 13:55:21
miHoYo
软件开发·1000-9999人
中国,上海市
五险一金
额外保险
员工休息室
免费零食与饮料
远程办公
弹性工作时间
带薪假期
年终奖金
调薪机制
软件开发-PC客户端开发方向
25-40K
应届生 本科 2025-03-11 15:40:52
Tencent 腾讯
软件开发·10000人以上
中国,广东省
五险一金
额外保险
员工休息室
带薪假期
免费零食与饮料
远程办公
弹性工作时间
2025AIDU-机器学习/数据挖掘方向(J73290)
50-55K
应届生 博士 2025-01-22 14:09:39
Baidu 百度
软件开发·10000人以上
中国,北京市
弹性工作时间
免费零食与饮料
额外保险
五险一金
员工休息室
2025AIDU-自然语言处理方向(J73292)
50-60K
应届生 硕士 2025-03-11 15:40:50
Baidu 百度
软件开发·10000人以上
中国,北京市
弹性工作时间
免费零食与饮料
额外保险
五险一金
员工休息室
更多>>
Telegram Channel: https://t.me/acsccambodia
TikTok: ACSC CAMBODIA
WeChat official: ACSC-CAMBODIA
Instagram: acsc.cambodia
Address in Cambodia: Federation of Khmer Chinese Building, Rung Reung Blvd, Rung Reung City, Sangkat Preak Leap, Khan Chroy Changvar Phnom Penh, Cambodia
ACSC: acsccambodia@gmail.com
Phone Number: +855 99 985 987
|
CCYA: cambodiaccya@gmial.com
Phone Number: +855 14 985 987
ACSC Telegram and CoolApp: 099 985 987
APP
Copyright © 2024-2025 ACSC & CCYA